Apple Powered by Trendolizer

តារា​កំពូល​ទើស ម៉ៃ សុគន្ធ ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​៧០០​ដុល្លារ​ចំពោះ​អ្នក​ដែល​រើស​បាន iPoneX​ខ្លួន - Kh Stars

Trending story found on www.khstars.com
តារា​កំពូល​ទើស ម៉ៃ សុគន្ធ ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​៧០០​ដុល្លារ​ចំពោះ​អ្នក​ដែល​រើស​បាន iPoneX​ខ្លួន - Kh Stars
Spread the loveភ្នំពេញ ​៖ ​លោក ម៉ៃ សុគន្ធ ដែល​កន្លង​ត្រូវបាន​មហាជន​ដាក់​ងារ​ជាតា​រា​កំពូល​ទិស​ថ្មីៗ​នេះ ​បាន​ជ្រុះ​បាត់​នូវ​ទូរស័ព្ទ​ស៊េរី​ទំនើប​១​គ្រឿង​ម៉ាក​iPoneX ខណៈដែល​នៅក្នុង​នោះ ​ផ្ទុក​ទៅដោយ​ឯកសារ​ផ្ទាល់ខ្លួន​សំខាន់ៗ​មួយចំនួន។ ជាមួយគ្នា​នោះ​តារា​ប្រុស​រូបនេះ​ក៏បាន​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​ចំនួន​៧០០​ដុល្លារ​ជូន​ដល់​អ្នក​ដែល​រើស​បាន​ទូរស័ព្ទ​ស៊េរី​ទំនើប​របស់​ខ្លួន​ម៉ាក​iPoneX ផងដែរ​។​ បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក ម៉ៃ សុគន្ធ និយាយថា​ កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​កន្លងមកនេះ​លោក​បាន​និង​មិត្តភក្តិ​បាន​ទៅ​អង្គុយ​ហូប​គុយទាវ​នៅ​ម្តុំ​ផ្លូវ​កម្ពុជា​ក្រោយ​ខណ្ឌទួលគោក​ហើយក៏​បាន​ភ្លេច​ទូរស័ព្ទ​iPoneX​ដែលមាន​ស្រោម​ពណ៌​ស​១​គ្រឿង​។ ​ដូច្នេះ​បើសិនជា​បងប្អូន​ណា​បានឃើញ​ឬ​ជ្រើស​បាន​អាច​ធ្វើ​ការទំនាក់ទំនង​មក​បាន​។​ លោក ម៉ៃ សុគន្ធ បាន​បន្តទៀតថា ​កាល​យប់​ថ្ងៃទី​១០​ខែមិថុនា ខ្ញុំ​បាន​ទៅ​ហូប​អាហារ​នៅ​ម្តុំ​ផ្លូវ​កម្ពុជា​ក្រោម​ខណ្ឌ​ទួល​(​គោក​គុយទាវ​)​បាន​ភ្លេច​ទូរស័ព្ទ​IPhoneX​ស្រោម​ពណ៌​ស​មួយគ្រឿង បើសិន​ប្អូនៗ​ដែល​រើស​បាន​សូមមេត្តា​ជួយ​ប្រគល់​បង​បង​វិញ​ផង បង​នឹង​ជូន​សរ​គុណ​៧០០​ដុល្លារ​។ បញ្ជាក់​បងអត់​ប្រកាន់​ខឹង​អ្វី​ទេ​មកពី​បង​ភ្លេច​ខ្លួនឯង​និង​ធានា​ដោយ​កិត្តិយស​អរគុណ​អូន​ជាពិសេស បើសិនជា​ប្រគល់ជូន​បង​វិញ ទោះបី​ប្អូន​យកទៅ​ប្រើ​ក៏​ជាប់​កូដ​និង ICloud ដែរ។​ សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ​៖ ០៩៦ ៩៩ ៤៨ ៨៨៦ ឬ​០៧៧ ២១ ៦៨ ៧៥​។​ ទីតាំង​ចុងក្រោយ​របស់​ប្អូនៗ​ដែល​រើស​បាន​គឺ​នៅ​ប្លុក Aeon១ និង​ប្លុក​៤​ទីតាំង​នេះ​សង្ឃឹម​ប្អូន​ដែល​រើស​បាន​iPhone x សំបក​ពណ៌​ស មេត្តា​ប្រគល់​ជូន​មក​បង​វិញ​។​ បង​នឹង​ជូន​សរ​គុណ​៧០០​ដុល្លារ​ឬ ប្រគល់ជូន​Admin ជី​ង ចក់ ក៏បាន​(​នេះ​បង​ភ្លេច​ខ្លួនឯង​ទេ ប្អូន​ជា​អ្នក​រើស​បាន​)​។​នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក ម៉ៃ សុគន្ធ៕   Facebook Comments
[Source: www.khstars.com] [ Comments ] [See why this is trending]

Trend graph:

Comments